Philippians 3

1នៅទី​បញ្ចប់​នេះបងប្អូនអើយ! ​ចូរ​មាន​អំណរ​នៅក្នុងព្រះអម្ចាស់ចុះ។ ​ខ្ញុំមិនធុញទ្រាន់​នឹង​សរសេរ​សេចក្ដី​ដដែលៗ​នេះ​ផ្ញើ​មក​អ្នករាល់គ្នាទេ​ដ្បិត​ការ​សរសេរ​នេះ​គឺ​ដើម្បី​ការពារអ្នករាល់គ្នា 2ចូរប្រយ័ត្ននឹង​ពួក​ឆ្កែ​ពួក​អ្នកធ្វើអាក្រក់​និង​ពួក​អ្នក​កាត់ស្បែក​តែ​ខាងក្រៅ 3ដ្បិតយើង​ទេតើ​ដែល​ជា​ពួក​អ្នក​កាត់ស្បែក​ពិត​ប្រាកដ​ជា​អ្នកថ្វាយបង្គំព្រះជាម្ចាស់​ដោយ​វិញ្ញាណហើយអួតអំពី​ព្រះ​គ្រិស្ដយេស៊ូព្រមទាំងមិនទុកចិត្តលើសាច់ឈាមទេ 4ទោះបីខ្ញុំមានការ​ទុក​ចិត្ដលើសាច់ឈាមក៏ដោយ។ ​បើ​មាន​អ្នក​ណា​ម្នាក់ផ្សេងទៀតគិតថា​ខ្លួន​មាន​ការ​ទុក​ចិត្ដលើសាច់ឈាម​នោះ​ខ្ញុំ​មាន​លើស​គេ​ទៅ​ទៀត 5ខ្ញុំកាត់ស្បែក​នៅ​ថ្ងៃ​ទី​ប្រាំបី​ខ្ញុំ​ជា​ជនជាតិអ៊ីស្រាអែលមកពីកុលសម្ព័ន្ធបេនយ៉ាមីន​ជា​ជនជាតិហេព្រើរសុទ្ធ​ហើយ​ខាងគម្ពីរវិន័យ​ខ្ញុំ​ជា​អ្នកខាង​គណៈ​ផារិស៊ី 6រីឯខាង​ភាព​ប្ដូរផ្ដាច់​ខ្ញុំ​ជា​អ្នក​បៀតបៀនក្រុមជំនុំខាង​សេចក្ដី​សុចរិតក្នុងគម្ពីរវិន័យ​វិញ​ខ្ញុំ​ជាអ្នក​ដែល​ឥត​បន្ទោស​បាន​ឡើយ។ 7ប៉ុន្ដែដោយសារ​ព្រះ​គ្រិស្ដ​អ្វីៗ​ដែលធ្លាប់តែ​ជា​ការចំណេញ​ដល់​ខ្ញុំ​នោះ​ខ្ញុំ​បាន​រាប់ជាការខាតបង់​វិញ 8ហើយលើស​ពី​នេះ​ទៀត​ខ្ញុំ​បាន​រាប់​អ្វីៗ​ទាំងអស់ជាការខាតបង់ដោយព្រោះស្គាល់​ព្រះ​គ្រិស្ដយេស៊ូជាព្រះអម្ចាស់​របស់​ខ្ញុំ​ដែល​ជា​ការ​មាន​តម្លៃ​បំផុត។ ​ខ្ញុំ​បាន​ខាតបង់ទាំងអស់ដោយព្រោះតែព្រះអង្គហើយ​ខ្ញុំ​រាប់​អ្វីៗ​ទាំងអស់​ជា​គ្មានតម្លៃដើម្បី​ឲ្យ​ខ្ញុំ​ចំណេញបាន​ព្រះ​គ្រិស្ដ 9និងឲ្យ​គេ​មើល​ឃើញ​ខ្ញុំនៅក្នុងព្រះអង្គ​ដោយសារ​សេចក្ដី​សុចរិត​តាមរយៈជំនឿ​លើ​ព្រះ​គ្រិស្ដ​ជា​សេចក្ដី​សុចរិត​ដែល​មកពីព្រះជាម្ចាស់​ដោយ​ផ្អែកលើជំនឿមិន​មែន​ដោយសារ​សេចក្ដី​សុចរិតរបស់ខ្ញុំដែលមកពីគម្ពីរវិន័យទេ 10ព្រមទាំងឲ្យ​ខ្ញុំ​បាន​ស្គាល់ព្រះគ្រិស្ដនិងអំណាចនៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គហើយ​បាន​រួមចំណែកនៅក្នុងការ​រងទុក្ខ​លំបាក​របស់​ព្រះអង្គ​និង​ឲ្យ​បាន​ដូចព្រះអង្គ​នៅក្នុង​ការសោយទិវង្គត 11ដើម្បីឲ្យ​ខ្ញុំ​បានរស់ពីស្លាប់​ឡើង​វិញ។ 12មិនមែន​ថា​ខ្ញុំ​បាន​ទៅដល់បាន​គ្រប់​លក្ខណ៍ហើយ​នោះ​ទេប៉ុន្ដែ​ខ្ញុំ​ព្យាយាមចាប់​ឲ្យ​បាន​សេចក្ដី​ដែល​ព្រះ​គ្រិស្ដយេស៊ូ​បាន​ចាប់ខ្ញុំសម្រាប់​សេចក្ដី​នោះ។ 13បងប្អូនអើយ! ​ខ្ញុំមិនគិតថាខ្ញុំចាប់​បាន​ហើយ​នោះ​ទេប៉ុន្ដែ​មាន​សេចក្ដី​មួយគឺ​ថា​ខ្ញុំ​បំភ្លេច​អ្វីៗ​ទាំងឡាយ​ដែល​នៅ​ខាង​ក្រោយ​រួច​ឈោង​ទៅ​រក​អ្វីៗ​ដែលនៅ​ខាង​មុខ​វិញ 14ខ្ញុំព្យាយាម​ឲ្យ​ទៅ​ដល់​គោលដៅដើម្បី​បាន​រង្វាន់​នៃ​ការត្រាស់ហៅ​របស់​ព្រះជាម្ចាស់ពីស្ថាន​ដ៏​ខ្ពស់​នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ 15ដូច្នេះអស់អ្នកដែលពេញវ័យ​ហើយ​នោះ​ត្រូវតែ​គិត​បែប​នេះហើយបើ​អ្នករាល់គ្នា​គិត​អំពី​អ្វីផ្សេង​ក៏​ព្រះជាម្ចាស់​នឹង​បើក​សម្ដែង​ឲ្យ​អ្នករាល់គ្នាយល់​អំពី​ការ​នោះដែរ 16ទោះបីយើង​បាន​ទៅ​ដល់​ត្រឹម​ណា​ក៏​ដោយ​ក៏​យើង​ត្រូវ​បន្ដ​ទៅ​រកគោលដៅដដែល 17បងប្អូនអើយ! ​ចូរ​យកតម្រាប់តាមខ្ញុំហើយសង្កេតមើល​ពួក​អ្នករស់នៅតាមគំរូដែល​អ្នករាល់គ្នា​បាន​ទទួល​ពី​យើង 18ដ្បិតខ្ញុំ​តែងតែប្រាប់អ្នករាល់គ្នា​ជា​ញឹកញាប់ហើយនៅពេលនេះ​ខ្ញុំ​សូម​ប្រាប់​ទាំង​ស្រក់ទឹកភ្នែកម្ដងទៀតថា​មាន​មនុស្ស​ច្រើនណាស់ដែលរស់នៅជា​ខ្មាំង​សត្រូវនឹងឈើឆ្កាង​របស់​ព្រះ​គ្រិស្ដ 19ហើយទីបញ្ចប់​របស់​អ្នកទាំងនោះ​ជា​សេចក្ដីវិនាស​ដ្បិត​ព្រះ​របស់​គេជាក្រពះ​របស់​គេ​នោះ​ឯង​រីឯសិរីរុងរឿង​របស់​គេ​ជា​សេចក្ដី​អាម៉ាស់​របស់​គេ​នោះ​ហើយ​ពួកគេគិត​តែ​ពី​រឿង​លោកិយ​នេះ​ប៉ុណ្ណោះ 20ប៉ុន្ដែយើង​ជារាស្រ្ដស្ថានសួគ៌​ហើយ​យើង​កំពុង​ទន្ទឹងរង់ចាំ​ព្រះអង្គ​សង្គ្រោះ​ដែល​យាង​មក​ពីទីនោះដែរ​គឺ​ព្រះអម្ចាស់យេស៊ូគ្រិស្ដ 21ដែលនឹង​ផ្លាស់ប្រែរូបកាយថោកទាប​របស់​យើង​ឲ្យ​ត្រលប់ដូចជារូបកាយ​ដ៏​រុងរឿងរបស់ព្រះអង្គដោយអានុភាព​របស់​ព្រះអង្គដែលធ្វើឲ្យ​អ្វីៗ​ទាំងអស់ចុះចូល​នឹង​ព្រះអង្គ
Copyright information for KhmKCB